ភ្នំពេញៈ ស្របពេលវិស័យអចលនទ្រព្យ កំពុងកើនឡើងប្រជាប្រិយភាពក្នុងសង្គមខ្មែរ ខណៈវិស័យនេះមានភាពចាស់ទុំរួចទៅហើយ នៅតាមបណ្តាប្រទេសអភិវឌ្ឍន៍នានា ប៉ុន្តែនៅកម្ពុជាវានៅតែមានសភាពក្មេងខ្ចីនៅឡើយ។
លោកយិន លាងគង់ ទីប្រឹក្សាសមាគមអចលនទ្រព្យសកលបានចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងខ្លះៗ សម្រាប់អ្នកប្រឡូកក្នុងវិស័យនេះយកទៅពិចារណា ដោយលោកបានមានប្រសាសន៍ថា អ្នកជំនាញលំដាប់អន្តរជាតិ ដែលស្គាល់ច្បាស់ពីទិដ្ឋភាពនៃទីផ្សារនេះ នៅមានកម្រិតនៅឡើយ បើទោះបីជាមានអ្នកប្រឡូកកាន់តែច្រើនក្តី។
ហេតុនេះការលក់អចលនទ្រព្យ និងទទួលបានសិទ្ឋលក់់ផ្តាច់មុខលើគំរោងអចលនទ្រព្យណាមួយ វាជាឱកាស និងបញ្ហាប្រឈមធំផងដែរ ដូច្នេះអ្វីដែលអ្នកគួរពិចារណាដំបូងៗគឺលើបីចំណុចនេះ។
ឱកាស
ការដែលទទួលបានសិទ្ឋលក់ផ្តាច់មុខលើគំរោងណាមួយ វាជាការល្អ ក្នុងន័យថាបើក្រុមហ៊ុននោះមានអ្នកជំនាញលក់ និងបណ្តាញការងារច្បាស់លាស់ ត្រឹមត្រូវ សមស្របនឹងពេលវេលាជាក់ស្តែង។
ការទទួលបានគំរោងផ្តាច់មុខយកមកលក់ ក៏ជាឱកាសផងដែរ ដែលក្រុមហ៊ុននោះទទួលបានផលច្រើនពីកម្រៃជើងសារ និងអាចបែងចែកទៅក្រុមហ៊ុនដៃគូបានលឿន និងសមស្រប តាមលក្ខខ័ណ្ឌនៃកិច្ចសន្យាការងារ។
លើសពីនេះ ក្រុមហ៊ុននឹងទទួលបានទំនុកចិត្ត ពីអ្នកអភិវឌ្ឍន៍ច្រើនផងដែរ បើសិនជាការលក់របស់ខ្លួនមានភាពជោគជ័យ ពិសេសបើលក់លឿនជាងផែនការកំណត់ ប៉ុន្តែការចងលក្ខខ័ណ្ឌ រវាងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុនអភិវឌ្ឍន៍នានា ក៏គួរសិក្សាឲ្យបានច្បាស់លាស់ មានមេធាវីត្រឹមត្រូវផងដែរ។
បញ្ហាប្រឈម
ទន្ទឹមនឹងឱកាស បញ្ហាប្រឈមក៏កើតមានព្រមគ្នាផងដែរ ក្នុងករណីក្រុមហ៊ុនមិនទាន់បានរៀបចំរចនាសម្ព័ន្ឋការងារបានត្រឹមត្រូវ មិនទាន់ជ្រើសរើស ឬមានអ្នកជំនាញផ្នែកលក់បានល្អ ក្រុមហ៊ុននោះនឹងប្រឈមមុខនឹងភាពបរាជ័យផងដែរ។
ហេតុនេះការជ្រើសរើសពេលវេលាមួយត្រឹមត្រូវ ជ្រើសរើសក្រុមការងារត្រឹមត្រូវ ជ្រើសរើសគំរោងបានល្អ ទាំងកេរ្ត៍ឈ្មោះអ្នកអភិវឌ្ឍន៍ ទាំងទីតាំងគំរោង ទាំាំងតម្លៃអចលនទ្រព្យ សុទ្ឋតែជាអ្វីដែលយើងអាចការពារបញ្ហាប្រឈមបានផងដែរ។
ពេលវេលាមិនស័ក្តិសម
ការទើបបង្កើតក្រុមហ៊ុនថ្មី មិនសូវមានបទពិសោធន៍ច្រើនលើការលក់ មិនទាន់មានភាពចាស់ទុំលើការចងបណ្តាញការងារ ថ្នាក់ដឹកនាំក្រុមហ៊ុននោះមិនគួរលោភលន់យកគំរោងណាមួយមកលក់ផ្តាច់មុខនោះទេ ថ្នាក់ដឹកនាំក្រុមហ៊ុននោះគួរសិក្សា និងធ្វើការជាផ្នែកតូចៗសិន ដោយចាប់ផ្តើមពីតូច ប៉ុន្តែទទួលបានលទ្ឋផលធំ។
ដួច្នេះពេលវេលាមិនស័ក្តិសម ពិតជាមិនស័ក្តិសមនោះទេ បើសិនជាអ្នកទើបប្រឡូកក្នុងវិស័យនេះ៕
ប្រភព៖Propertyarea.asia
Use the search box above to search home listings anywhere in Cambodia.