ភ្នំពេញៈ នៅក្នុងចក្ខុវិស័យស្តីពី គោលនយោបាយដីធ្លីនៅកម្ពុជា គឺដីធ្លីត្រូវបានគ្រប់គ្រង រៀបចំ និងបែងចែកតាមរបៀបមួយ ដើម្បីរួមចំណែកធ្វើឱ្យសម្រេចនូវគោលដៅជាតិដ៏ទូលំទូលាយ ក្នុងការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមសេដ្ឋកិច្ចប្រកបដោយសមធម៌ អភិបាលកិច្ចល្អនៅក្នុងសង្គមប្រជាធិតេយ្យ ដែលតម្រង់ទិសទៅរកទីផ្សារដូចបានពិពណ៌នា នៅក្នុងសេចក្តីប្រកាសស្តីពីគោលនយោបាយដីធ្លី។
យោងតាមឯកសាររបស់ក្រសួងរៀបចំដី នគរូបនីយកម្មនិងសំណង់ស្តីពី ក្របខ័ណ្ឌយុទ្ធសាស្ត្រ នៃគោលនយោបាយដីធ្លីបានឱ្យដឹងថា ចក្ខុវិស័យនេះ ត្រូវបានបែកនៅក្នុងទិដ្ឋភាពធំ៣គឺ៖
១) ដីត្រូវបានគ្រប់គ្រងតាមវិធី ដែលធ្វើឱ្យសិទ្ធិលើអចលនទ្រព្យមានភាពច្បាស់ លាស់ និងមានសុវត្ថិភាព ធ្វើឱ្យការផ្ទេរជាផ្លូវការនូវសិទ្ធិទាំងនោះ មានភាពងាយស្រួល និងល្មមអាំចំណាយបាន។ វិវាទនឹងថយចុះជាលំដាប់ ហើយចំពោះករណីណាដែលមានលទ្ធភាពអាចដោះស្រាយ បាននិងដោះស្រាយនៅក្រៅប្រព័ន្ធតុលាការ។
២) ដីត្រូវបានរៀបចំតាមវិធីមួយ ដែលធ្វើឱ្យការប្រើប្រាស់បានល្អ ប្រកបដោយចីរភាព និងត្រឹមត្រូវតាមបែបបទបរិស្ថាន។ នៅក្នុងតំបន់ច្រើនការប្រើប្រាស់ដី ទាមទារឱ្យមានតុល្យភាព រវាងអ្នកប្រើប្រាស់ទាំងឡាយ និងការប្រើប្រាស់ច្រើនគោលដៅទន្ទឹមនេះទាមទារឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធនានា។
៣) ដីរដ្ឋត្រូវបានការពារ សម្រាប់ការប្រើប្រាស់ជាសាធារណៈ តាមកន្លែងណាដែលសមនឹងប្រើ ក្រៅពីនោះត្រូវបែងចែកសំរាប់ជាប្រយោជន៍ឯកជន តាមរយៈដំណើរការដែលមានតម្លៃភាព។
ពេលសម្រេចបានចក្ខុវិស័យទាំងនេះ នឹងអនុញ្ញាតឱ្យកម្ពុជាប្រើប្រាស់ដីប្រកបដោយប្រសិទ្ធិភាព សម្រាប់គោលដៅសេដ្ឋកិច្ច និងសង្គមកិច្ច និងធ្វើឱ្យមានការដោះដូរដីធ្វើបានដោយសេរី ព្រមទាំងទទួលបានផលចំណេញពីដី ដែលជាបិតិកភណ្ឌសាធារណៈ៕
Use the search box above to search home listings anywhere in Cambodia.