ភ្នំពេញៈ បណ្តាអ្នកវិនិយោគមកពីកោះតៃវ៉ាន់ បាននិងកំពុងចាប់ផ្តើមសម្លឹងចាប់យកទីផ្សារកម្ពុជាជាថ្មី លើវិស័យសំណង់ និងបច្ចេកវិទ្យាដើម្បីពង្រឹងគុណភាពសំណង់នៅកម្ពុជា។
អ្នកធុរកិច្ចរបសតៃវ៉ាន់ជាច្រើន បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍន៍ពាណិជ្ជកម្ម នៃក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ (CDRI) កំពុងប្រកាសស្វែករកដៃគូអាជីវកម្មនៅកម្ពុជា ដើម្បីជួយនាំចូល និងចែកចាយផលិតផលជាច្រើនទាក់ទិននឹងសម្ភារសំណង់គុណភាពខ្ពស់ និងបច្ចេកវិទ្យាថ្មីពីប្រទេសតែវ៉ាន់ផ្ទាល់មកកម្ពុជា។ ការស្វែងរកដៃគូអាជីវកម្មនៅកម្ពុជា គឺជាផ្នែកមួយនៃគម្រោង Wow! Taiwan ដែលជាយុទ្ធនាការធ្វើទីផ្សារនៅក្រៅប្រទេសរបស់ CDRI ទិសដៅជំរុញទំនាក់ទំនង និងបណ្ដាញធុរកិច្ចរវាងក្រុមហ៊ុនតែវ៉ាន់ និងក្រុមហ៊ុនក្រៅស្រុក។
CDRI បានបញ្ជាក់ថា ខ្លួននឹងមកផ្ដោតលើទីផ្សារសំណង់នៅកម្ពុជា ដោយបច្ចុប្បន្នកំពុងប្រកាសស្វែករកដៃគូអាជីវកម្មក្នុងស្រុក។
តាមរយៈកម្មវិធីនេះ ក្រុមហ៊ុននានានៅតៃវ៉ាន់នឹងណែនាំអំពីសម្ភារៈសំណង់ និងផលិតផលរបស់ខ្លួនទៅឱ្យភាគីកម្ពុជា។ ដូចគ្នានេះដែរ ភាគីកម្ពុជាក៏អាចណែនាំផលិតផលរបស់ខ្លួនទៅខាងតៃវ៉ាន់ផងដែរ។
លោកស្រីតាំង ហួរនាយិកាក្រុមហ៊ុន AMATAK Property Service Co, Ltdបានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី១០ តុលាកន្លងមក ដោយសម្តែងសុទិដ្ឋិនិយមថា កម្ពុជាកាន់តែមានភាពប្រសើរឡើង និងមានសញ្ញាវិជ្ជមានកាន់តែច្រើន ដែលវិនិយោគិនអន្តរជាតិ បានចាប់ផ្តើមឈានជើងមកម្ពុជាបណ្តើរហើយ ស្របពេលការចាក់វ៉ាក់សាំងនៅកម្ពុជាបានកាន់តែច្រើន ស្ទើរ១០០ភាគរយ។ រដ្ឋាភិបលក៏ត្រៀមបើកទទួលភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញ ហើយការធ្វើចត្តាឡីស័កនឹងកាត់បន្ថយរយៈពេលពីពីរសប្តាហ៍ មកត្រឹម១សប្តាហ៍វិញ។
លោកស្រីបន្តថា “ការដើរកំសាន្តក្នុងឱកាសភ្ជុំបិណ្ឌ ទំនងជាមិនមានបញ្ហានោះទេ ហេតុនេះយើងរំពឹងថា សេដ្ឋកិច្ចរបស់យើងនឹងដំណើរការល្អប្រសើរ ស្របពេលរដ្ឋាភិបាលត្រៀមបើកអាជីវកម្មឡើងវិញ”។លោកស្រីបន្តថា “យើងកាន់តែមានសង្ឃឹម និងមានភាពសុទិដ្ឋិនិយម ព្រោះសេដ្ឋកិច្ចយើងនឹងអាចវិលមកសភាពដើមឡើងវិញឆាប់ៗ”៕
ប្រភព៖Propertyarea.asia
Use the search box above to search home listings anywhere in Cambodia.